អ្នកបកប្រែភាសា

ដំណឹងជ្រើសរើស អ្នកបកប្រែ        អង្គការខ្មែរស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍន៏សហគមន៏ (CVCD) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ១៩៩២ ក្រោមការផ្ដួចផ្ដើមគំនិតនៃលោក ភិតធ័រ ផន និង​ កូនចិញ្ចឹមរបស់លោកឈ្មោះ អាន​ ចនផន ព្រមទាំងសិស្ស និស្សិតមួយចំនួនដែលបានកំពុងរៀនភាសាអង់គ្លេសក្រោយព្រះបរមរាជវាំង។ អង្គការខ្មែរស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៏សហគមន៏ត្រូវបានទទួលស្គាល់ ដោយព្រះបាទសម្ដេចព្រះ នរោត្តម​ សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៩៩៣ និងបានចុះបញ្ជីក្នុងក្រសួង មហាផ្ទៃ នៅថ្ងៃទី​ ១៧ ខែ ឧសភា ឆ្នាំ ១៩៩៦។ នាពេលបច្ចុប្បន្នអង្គការមានកម្មវិធីចំនួន ៣ ដូចជាៈ កម្មវិធីលើកកម្ពស់វិស័យអប់រំៈ​ ផ្តល់ការអប់រំតាមកម្មវិធីសមមូលបឋមសិក្សាសម្រាប់កុមារពលកម្ម និងកុមារក្រៅសាលាត្រឹមកម្រិតបឋមសិក្សា​ មត្តេយ្យ និងបង្រៀនបន្ថែម កម្មវិធីភាសាអង់គ្លេស កុំព្យូទ័រ នៅក្នុងសហគមន៍ចំនួនបួននៃរាជធានីភ្នំពេញ។ កម្មវិធីពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ចៈ ដែលបានផ្តល់ឥណទានដល់អតិថិជនដែលស្ថិតនៅក្នុងខេត្តបាត់ដំបង ក្នុងគោលបំណងបង្កើនប្រាក់ចំណូល តាមរយៈការពង្រីកអាជីវកម្មទាំងផ្នែកកសិកម្ម និងមុខរបរខ្នាតតូចដើម្បីអោយជីវភាពរបស់ពួកគាត់កាន់តែល្អប្រសើរ។ កម្មវិធីអ្នកស្ម័គ្រចិត្តៈ […]